ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
បុរសម្នាក់បានស្លាប់ នៅលើសួនច្បារមាត់ទន្លេ សង្កាត់ផ្សារកណ្ដាលទី១ ស​ង្ស័យជម្ងឺ​គាំបេះដូង
Thu,13 February 2020 (Time 04:55 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 6នាក់)

រាជធានីភ្នំពេញ៖បុរសម្នាក់ ដែលគេដឹងថា ទើបតែចេញពីមណ្ឌលកែប្រែបាន៤ថ្ងៃប៉ុណ្ណោះ មក​ស្នាក់នៅ​សួន​ច្បារមាត់ទន្លេ​ ដើម្បី​ដើរ​រើសអេតចាយលក់​យកលុយ​ទិញអាហារ​ហូប បាន​ដេកដួ​លស្លាប់ កាលពីវេលាម៉ោងប្រមាណជា១១ព្រឹក​ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅ​ត្រង់ចំណុចសួន​ច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខា​ង​ជើងវត្ត​ឧណ្ណា​លោម) បង្កការភ្ញាក់ផ្អើល។
ជនរងគ្រោះមានឈ្មោះ ជ្រុយ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ព្រម​ទាំងគ្មាន​សាច់ញាតិទ្បើយ។

បើតាមប្រភពព័ត៌មានបញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោង៩ព្រឹកថ្ងៃខែកើតហេតុ​គេបានឃើញ​ជនរងគ្រោះស្រែកប្រាប់អ្នកធ្វើដំណើរ នៅជិតកន្លែងកើតហេតុថា «ខ្លួនមាន​អាការចុកឆ្អល់ក្នុងពោះ​ពិ​បាកដកដង្ហើម ភ្លាមនោះពលរដ្ឋ បានទាក់ទងទៅខាងអង្គការមិត្ត​សំឡាញ់មណ្ឌលកែប្រែ នៅ​ឯព្រែក​ស្ពឺ​ឱ្យមកទ​ទួលយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ប៉ុន្តែខា​ងអង្គការបានប្រាប់ថា ម៉ោង១រសៀល​ទើ​ប​មកទទួលបាន ស្រាប់តែវេលាម៉ោង១១ព្រឹកជនរងគ្រោះបានប្រកាច់ននៀលស្រែកខ្លាំងៗ លើ​ស្មៅ​សួនច្បារកន្លែងកើតហេតុ រួចក៏ដាច់ខ្យល់ស្លាប់តែម្ដង។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់​ដោយសារគាំងបេះដូង ពេលធ្វើកំណត់ហេតុរួចបានទាក់ទង​ទៅរថយន្តសាមុយដឹក​សព​ទៅវត្ត​ទួល រង់ចាំធ្វើការ​បូជានៅពេលក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ