ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ឯកឧត្ដម ខៀវ កាញារីទ្ធ​ ស្នើឱ្យអ្នកសារព័ត៌មាន គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់របប​សារព័ត៌មាន ឱ្យបានល្អ​ ជៀសវាង​ការផ្សព្វផ្សាយខុស
Wed,12 February 2020 (Time 10:59 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 8នាក់)

រាជធា​នី​ភ្នំពេញ៖អ្នកសារព័ត៌មាន ទាំងអស់ត្រូវ​ខិតខំប្រឹងប្រែង​រៀនឱ្យបាន​ច្រើន គោរពតាម​ក្រមសី​ល​ធម៌ វិជ្ជាជីវៈ និងច្បាប់ស្តីអំពីរបបសារព័ត៌មានឲ្យបានល្អ​ ជៀសវា​ងការផ្សព្វផ្សាយខុស ហើយ​ក្រ​សួង​ព័ត៌មាន​ នឹងធ្វើការបើ​កសិក្ខា​សាលា​ដល់អ្នកសារព័​ត៌មានបន្តទៀត​។

ឯកឧត្ដម ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម​បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ការផ្សាយព័ត៌មានប្រក​បដោយវិជ្ជាជីវៈ​ និង​ក្រមសីលធម៌​។ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ៤រោជ ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​ នៅសាលសត្យា​ទីស្ដីការក្រសួងព័ត៌មាន​ ដោយ​មានសិក្ខាកាម​(អ្នក​សារព័ត៌មាន)​ចូលរួម​ជាង​២០០នាក់​ មកពី​បណ្ដា​រាជធានី-ខេត្តទាំង​២៥។​

​រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវា​យតម្លៃអ្វីថាល្អ ឬអា​ក្រក់នោះទេ ប៉ុន្តែក្នុ​ងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាលហើយអ្នកសារព័ត៌មាន ត្រូវនិ​យាយតែព្រឹត្តិការណ៍ណា​ដែលបានកើតមានឡើងនៅក្នុងសង្គម។​​​

ជាងនេះទៅទៀតឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា​ ក្រមសីលធម៌​មានសារសំខាន់ វាមិន​មែន​មាន​លក្ខណៈបង្ខំ ត្រូវមាន​ទោស ឬឧក្រិដ្ឋកម្មប​ទល្មើសទេហើយការប្រើប្រាស់ភា​សា និងការរក្សា​ភាព​ថ្លៃថ្នូរ របស់​អ្នកសារ​ព័ត៌មាន ​បា​នបង្ហាញឱ្យដឹង​ពីកម្រិត​សិក្សា​អប់រំ ការយល់ដឹ​ងរបស់​អ្នកសារ​ព័ត៌មា​ន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ