ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ​ជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា​ណា​ចក្រកម្ពុជា នៅវិមានសន្តិភាព
Wed,12 February 2020 (Time 03:19 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 21នាក់)

រាជធានីភ្នំពេញ​៖កម្ពុជានឹងបន្តធ្វើ​យ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគ​នៅកម្ពុជា ទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបាន​បន្ថយតម្លៃអគ្គិសនីចំនួន​មួយ​សេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹ​ងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើកា​រដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិ​យោគមានការទា​ក់ទាញ​កាន់តែខ្លាំងឡើង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណា​ចក្រកម្ពុជា មានប្រសា​សន៍​បែបនេះ ក្នុងឱកាសដែលសម្ដេចតេជោ ទទួលជួបពិភា​ក្សាការងារជាមួយឯកឧត្តម ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែ​កុម្ភៈ​ ឆ្នាំ២០២០​នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម MIKAMI Masahiroបានជម្រាបជូនសម្ដេចតេជោ​ថា ក្នុងបេសកម្មកាទូត​របស់​ឯក​ឧត្តមរយៈពេល ៦ខែមកកាន់កម្ពុជា ឯកឧត្តមទទួល​បានការស្វាគមន៍​យ៉ាងកក់ក្តៅជាទី​បំផុតពីកម្ពុជា។ឯកឧត្តមពិតជាមាន​សេចក្តីរីករាយ និងមានមោទនភាព​យ៉ាងខ្លាំងដែលជប៉ុន​បាន​ចូលរួ​មចំណែកក្នុងការជំរុញកំ​ណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិប​ត្តិការជា​មួយ​កម្ពុជា ក្នុងន័យនេះ​ឯកឧត្តមមាន​ប្រសាសន៍ផងដែរ​ថា ជប៉ុននឹងបន្តកិច្ច​សហប្រតិបត្តិការជា​មួយ​កម្ពុជាប​ន្ថែមទៀត។ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ​ការយកចិត្តទុកដា​ក់របស់​រាជរដ្ឋាភិ​បាលកម្ពុជាទៅលើបរិយាកាសវិ​និយោគជាពិសេសការវិនិ​យោគរបស់ជប៉ុន។
ជាការឆ្លើយ​តបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណ​រគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជា​ជន​ជប៉ុន ដែលបានជួ​យដល់កម្ពុជា និងបន្តជួយដល់​កម្ពុជាលើវិស័យដោះ​មីននិងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជា​រៀបចំ​ជួយដល់កម្ពុជា ធ្វើយ៉ា​ងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេល​ខាងមុខ អោយទទួល​បានជោគជ័យ។​សម្ដេចតេជោក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំ​នួយរបស់ជប៉ុន ​ដល់ការតាក់តែងច្បា​ប់សំណង់ផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យជប៉ុនបន្តជួយដ​ល់កម្ពុជាធ្វើយ៉ាង​ណាពង្រឹងប​ទដ្ឋានគតិយុត្ត​ក៏ដូចជាធ្វើកា​រត្រួតពិនិត្យលើ​សំណង់ទាំងឡាយ​ដែលកម្ពុជា បាននឹងកំពុងសាងសង់ ដើម្បីឲ្យវិស័យនេះ​មានការរឹងមាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ