ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា​ ចូលជួបសម្តែងការគួរសម
Wed,12 February 2020 (Time 02:16 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 9នាក់)

រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកជំទាវ លឿកា​ រ៉ូទ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barriose ) ឯកអគ្គរដ្ឋទូ​តថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី បានសូមស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រី​ហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរ​ដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចបន្តថា កម្ពុជា-គុយបា មានទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅ​តែប៉ុន្មាន​ខែទៀត​ប៉ុណ្ណោះ​គម្រប់៦០​ឆ្នាំហើយ ចំណងការទូតនេះ ត្រូវ​បានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើក​កម្ពស់រហូត​ដល់ពេលបច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំ​ទ្រនៅ​គ្រប់​កា​លៈទេសៈ។ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និង​ត្រូវបាន​ហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហា​អំណាច មួ​យចំនួននា​ទសវត្សរ៍៨០ មិត្តគុយបា បានចាប់​ផ្តើមទំ​នាក់ទំនងការទូតឡើងវិញ​។​
លោក​ជំ​ទាវ លឿកា រ៉ូទ្រី​ហ្គេស បារីយ៉ូស បានថ្លែងអរគុណរដ្ឋសភា ដែលតែង​ជំរុញលើកកម្ពស់​មិត្តភាពក​ម្ពុជា-គុយបា ឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះ​កិច្ចសហ​ប្រតិបត្តិ ការដ៏ល្អ រវាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរ ដែលបាននាំមកនូវ​ផលប្រយោជន៍​ប្រទេ​សទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅ មកនៅលើឆាកអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ