ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀតបានស្លាប់ចោលប្រពន្ធនិងកូន ខណ:ដែលបញ្ជូនចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ នាវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ចាប់វាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ក្រោយពីពួកគាត់បាននាំគ្នាទៅសុំការអន្តរាគមន៍ពីលោកអភិបាលខេត្ត នៅមុខសាលាខេត្ត រឿងជម្លោះដីធ្លី នៅចំណុចបឹងអាងកន្សែង ស្ថិតនៅក្នុងភូមិសិលាកន្សែង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ។បើយោងតាមវីឌឺអូបទសម្ភាសន៍រវាងអ្នកសារព័ត៌មានជាមួយលោកអាន រួន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅឃុំបុស្សស្បូវ ស្រុកព្រនេតព្រះ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានអាជ្ញាធរខេត្ត ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅបានឱ្យដឹងថា ខ្លួនលោកផ្ទាល់ និងបក្សពួកចំនួន៤នាក់ផ្សេងទៀត ត្រូវបានកម្លាំងប៉េអឹម(PM)ខេត្ត ចាប់ឃាត់ខ្លួន ខណៈដែលកំពុងតែលើកគ្នាសុំការអន្តរាគមន៍ពីអភិបាលខេត្ត រឿងជម្លោះដីធ្លី នៅមុខសាលាខេត្ត ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ឃាត់ខ្លួនចំនួន៥នាក់ ដោយចោទថា ជាមេខ្យល់ រួចបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតបានស្លាប់ នៅពេលដែលកំពុងដឹកបញ្ជូនចេញពីពន្ធនាគារទៅមន្ទីពេទ្យ។លោកបញ្ជាក់ថា នៅក្នុងពន្ធនាគារគេមិនបានវាយធ្វើបាបនោះទេ តែនៅក្នុងគុកប៉េអឹម(PM)ខេត្ត បានវាយធ្វើបាបយ៉ាងព្រៃផ្សៃបំផុត ពិសេសថ្ងៃដំបូងតែម្តង ទោះខំអង្វរយ៉ាងណាក្តី ឱ្យតែនៅក្នុងគុកទោះឆ្កួតឬជាក្តី ត្រូវតែវាយទាំងអស់ វាយឱ្យស្លាប់គ្រប់១២នាក់ ដោយកន្លងទៅយកខ្មោចចេញអស់១១នាក់ហើយបូក១នាក់នេះទៀតនឹងគ្រប់១២នាក់។នេះគឺជាការរំលោភសិទ្ធិ និងប្រមាថជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់ ប៉េអឹម(PM)ខេត្តបន្ទាយមានជ័យ ដែលជាមន្ត្រី អនុវត្តច្បាប់ បម្រើរាស្រ្ត ស៊ីប្រាក់ខែរដ្ឋ។ជាមួយគ្នានោះដែរពួកគាត់ សូមសំណូមពរដល់នាយឧត្តមសៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានវិធានការ និងរកយុត្តិធម៌ជូនពួកគាត់ផង។គួរម្លឹកដែរថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្ដាភូមិ ឃុំសង្កាត់ក្រុងនានា នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដីមួយកន្លែង ដែលគេអះអាងថា ដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាប និងរុះរើផ្ទះសម្បែងរបស់ពួកគាត់ ដែលសង់លើដីរដ្ឋនោះ រួចទៅហើយដែលអាជ្ញាធរទាំងនោះ បានអះអាងថា ដីនោះគឺមានម្ចាស់ត្រឹមត្រូវតាមច្បាប់អស់ហើយ ចំពោះដីដែលអាជ្ញាធរចុះទៅបង្ក្រាបក្រុមអនាធិបតេយ្យនោះ គឺស្ថិតនៅក្នុងតំបន់ភូមិសាលាកន្សែង ឋិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។លុះមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ គឺមានវាចំនួន២០០អ្នកដែលមានតំណាងរបស់ពួកគាត់ចំនួន៥ អ្នកហើយបានលើកគ្នាមកតវ៉ានៅឯមុខសាលាខេត្តខាងនោះ លុះដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ស្រាប់តែមានកម្លាំងសមត្ថកិច្ចប៉េអឹមបានចុះទៅបង្ក្រាបក្រុមតវ៉ានោះនៅខាងមុខសាលាខេត្ត ដោយចាប់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន ៥នាក់យកទៅធ្វើទារុណកម្ម រហូតស្លាប់ម្នាក់និង៤ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ