ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ឯកឧត្តម អភិ​បាលខេត្តសៀមរាប បានអញ្ជើ​ញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១​៩-២០២០ នៅសាកលវិទ្យាល័យអង្គរ
Mon,13 January 2020 (Time 04:37 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 3នាក់)

ខេត្តសៀ​មរាប៖នាថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមអ្នកឧញ៉ា សៀ ណាំ តំ​ណាងរា​ស្ត្រមណ្ឌលសៀមរាប ​បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១​៩-២០២០ នៅសាកលវិទ្យាល័យអង្គរ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងថា ការងារអប់រំកម្រិត​ឧត្តមសិក្សា គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែ​លខេត្តសៀមរាបទាំងមូលត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់​ បំផុតនូវការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិទាំងក្នុង​កម្រិ​តថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍ ដើម្បីជួយឱ្យគោលដៅ នៃការអប់រំកម្រិតឧត្តមសិក្សា នេះសម្រេ​ចបានជោគជ័យ។

ក្នុងនោះដែរ ឯកឧត្តមបានបន្តថា​ ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការ កសាងស​មត្ថ​ភាព និងអប់រំសីលធម៌រស់នៅរបស់និស្សិតទាំងបញ្ញា ស្មារតី កាយសម្បទា មនោសញេ្ចតនា និង បំណិនជីវិតគ្រប់បែបយ៉ាង ដែលជា​ឱកាសដ៏ល្អបំផុតសម្រាប់ អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ក្នុងការ បន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកប ដោយគុណភាព និងមានគុណ​ធម៌​ល្អ​ប្រពៃ ដែលឆ្លើយតបទៅ នឹងសំណូមពរ នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជា ឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន ដែលផ្អែកលើ មូលដ្ឋាន ចំណេះដឹង រួមទាំងវិទ្យាសាស្រ្តប​ច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយ នឹងការីកចម្រើន នៃបណ្តាប្រទេស នៅក្នុងតំបន់ និងពិភពលោក ដោយត្រូ​វផ្សារភ្ជាប់នឹងការអប់រំមនសិកាស្នេហាជាតិ ការអប់រំ អំពីប្រវត្តិសាស្រ្ត ការអប់រំវប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូ ររបស់មនុស្សជាតិ ការគោរពតាម​គោលការណ៍ សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ សង្គម ការប្រឆាំងនឹងអំពើហិង្សា ការប្រយុទ្ធ​ប្រឆាំង នឹង ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។

ការរីកចម្រើនលើវិស័​យអប់រំ និង វិស័យផ្សេងៗទៀតក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទះដ៏មោះមុត របស់ រាជរដ្ឋាភិបាល និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ​បណ្ឌិត​របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​កា​រកសាងមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើន ថ្កុំថ្កើង រុង​រឿង។ 

ទន្ទឹមនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ប្រកបដោយក្តី មោទនៈនេះ និង ដើម្បីរួមចំណែកថែម​ទៀត ក្នុងការ អភិវឌ្ឍ សេដ្ចកិច្ច-សង្គម រដ្ឋបាលខេត្តសៀមរាបបាន និងកំពុងពង្រឹង និងពង្រីកវិសា​លភាពសេវាទេសចរណ៍ឱ្យកាន់តែ ល្អប្រសើរឡើង តាមរយៈការកែលម្អ សោភ័ណភាពក្រុង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន លូ ប្រឡាយ ការផ្តត់ផ្គង់ អគ្គិសនី ការពង្រីកប្រព័ន្ធ​បណ្តាញចែកចាយទឹកស្អាត ការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈ អនាម័យ បរិស្ថាន ពិសេស​ការយកចិត្ត ទុកដាក់ខ្ពស់លើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ប្រសើរជូនដល់ភ្ញៀវ​ទេសចរជាតិ -អន្តរជាតិ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ចុះ​ពិនិត្យ​ការចាក់ដី ធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញ ជាប់របង​វិទ្យាល័យ ស្វាយរៀង តាមបណ្តោយផ្លូវជាតិលេខ១ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការ​នគរបាល ​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួត​ពិនិត្យ និងផ្សព្វផ្សា​យផែនការ ​ស្តីពី​ការចុះ​ធ្វើវេ​ទិកា​ផ្សព្វផ្សាយ​គោ​លនយោបា​យភូមិ​ ឃុំមានសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូស​ភា ត្រឡប់​ពីចូល​រួមកិច្ច​ប្រជុំប្រចំាឆ្នាំ​APPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាកា​រងារ ជាមួយភរិយាអតីតនាយ​ករដ្ឋមន្ត្រីជប៉ុន (រស្មីត្បូងឃ្មុំ)

វីដែអូ