ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ចាប់ខ្លួន​ជនជាតិវៀតណាមម្នាក់ ដែលបង្ហោះលក់ផ​លិតផល និងឧបករណ៍​នេសាទខុសច្បាប់ នៅតាមបណ្ដាញសង្គម Facebook និងYoutube
Mon,13 January 2020 (Time 03:29 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 30នាក់)

ខេត្តកណ្ដាល៖ជនជាតិវៀត​ណាមម្នាក់ ដែលបង្ហោះលក់ផ​លិតផល និងឧ​បករណ៍​នេសាទខុសច្បាប់​(ដុំឆក់ត្រី) នៅតាម​បណ្ដាញ​សង្គម Facebook និង​Youtubeត្រូវ​បាន​កម្លាំងនាយក​ដ្ឋានប្រឆាំ​ងបទ​ល្មើសបច្ចេកវិទ្យា នៃអគ្គស្នង​ការដ្ឋាននគរបាលជាតិ និងមានការសម្រប​សម្រួលនិតិវិធីពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ចាប់ខ្លួន​នៅចំណុចមុខផ្ទះ​ជួលគ្មានលេខ ផ្លូវ​ជាតិលេ​ខ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល បញ្ជូន​ទៅកាន់សា​លាដំបូង​ខេត្តក​ណ្ដាល នា​ថ្ងៃទី១៣ ​ខែមករា ឆ្នាំ២០២០នេះដើម្បីចាត់​ការ​តាមនិតិវិធី​។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ៣១ឆ្នាំ។ក្រោយពី​ឃាត់ខ្លួនកម្លាំងរឹបអូសបានឧបករណ៍ឆក់ត្រីកែច្នៃរួច០៩គ្រឿង។
បើតាមចម្លើយសារភាពរបស់​ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយខ្លួនជាជាងជួសជុលម៉ូទ័រ កង្ហា​រឆ្នាំង​ដាំបាយ និងធ្វើសោរ បន្ទាប់មកខ្លួន​បានទៅរៀន ធ្វើឧបករណ៍ឆក់ត្រី ដោយសា​រឧបករណ៍​នេះកំពុងពេញនិយមក្រោយមកក៏បានចាប់ផ្ដើម​ផលិតឧបករណ៍ឆក់ត្រី ដែលមានប្រសិទ្ធភាពខ្ពស់ និង​ផ្សព្វផ្សាយលក់ ដែលកន្លង​មកធ្លាប់បានលក់ទៅឲ្យ​អតិថិជនជាច្រើន រួមមាន ខេត្តកំពង់ចាម រតនគីរី ពោធិ៍សាត់ តាកែវ។ល។ ដោយឲ្យអតិថិជនទាំងនោះ កក់ប្រាក់ពាក់កណ្ដាល នៅពេល​គេផលិត​រួច គេនឹងបញ្ជូន​ឧបករណ៍ទាំងនោះ តាមរថយន្តឈ្នួល​ទៅអតិថិជន។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ឧប​ករណ៍ឆក់ ដើម្បីនេសាទត្រី បែបនេះកំពុងបំផ្លាញនិងបានធ្វើ​ឲ្យ​បាត់បង់នូវធនធានមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ