ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ប្រកា​សចូល​កាន់មុខ​តំណែង មេបញ្ជាការ​-មេបញ្ជា​ការរង ​និងព​លទា​ហាន​ក្រុង​កោះរ៉ុង ចំនួន១៦នាក់
Sat,11 January 2020 (Time 04:54 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 24នាក់)

ខេត្តព្រះសីហនុ​៖ឯ​កឧត្តម ឧត្តម​សេនីយ៍ឯក យឿង សុខុន មេបញ្ជាការ​រងកងទព័ជើង​គោក និង​ជា​មេបញ្ជា​ការយុទ្ធភូមិ​ភាគទី៣ ​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​អញ្ជើញ​ជាអធិបតីក្នុងពិធី​ប្រកាសចូល​កាន់មុខតំណែង មេបញ្ជាការ-មេបញ្ជាការរង និងពលទាហាន ក្រុង​កោះ​រ៉ុង​ចំនួន១៦នាក់។

​ពិធីប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹ​ករង​ខេត្ត​ព្រះសីហនុ​ ដោយមានការអញ្ជើញចូលរួមពី​បណ្តាមន្ទីរ អង្គភាព នានា ជុំវិញខេត្ត។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានអានរ​បាយកា​រណ៍​ស្វាគ​មន៍ចំពោះ​គណៈអធិបតីអំពី​ស្ថាន​ភាពភូមិ​សាស្ត្រនានារ​បស់តំបន់ប្រតិបត្តិ​ការ​សឹករងខេត្តព្រះសីហនុ ដែលបាន​ខិតខំ និងបំពេញតួនាទី​ក្នុងការកា​រពារជាតិមាតុភូមិ និងប្រជា​ពលរដ្ឋប្រ​កបដោយភាពជោគជ័យ និងបញ្ហាប្រឈម មួយចំនួនជាពិសេស នៅតំបន់​ក្រុងកោះរ៉ុង​ដែលជាតំបន់ថ្មី​នឹងត្រូវបាន បង្កើតទីបញ្ជាការតំ​បន់ប្រតិបត្តិការផ្នែកសឹករងក្រុង ហើយមិ​នទាន់មាន​ទីតាំង និង​ស្នាក់ការត្រឹមត្រូវនៅឡើយ ដើម្បីបម្រើការពារជូនជាតិ​មាតុភូមិប្រជាពរដ្ឋនៅលើដីកោះ​មាន​ភាពងាយស្រួល​និងទាន់ពេលវេលានៅ​ពេលមានសភាពការណ៍កើតឡើង។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានមានប្រសាសន៍ថា មានមោទនភា​ពចំ​ពោះវីរភាពរប​ស់នាយ​ទាហាន​នា​យទាហានរ​ងនិងពលទាហានទាំង​អស់ដែ​លបានលះបង់​កម្លាំ​ងកាយចិត្ត និងស្មារតីក្នុង​បុព្វហេតុ ដើម្បីបម្រើការពារជាតិមាតុភូមិនិងប្រជាជន ការពារជាតិសា​សនាព្រះមហាក្សត្រ​ និងរាជរ​ដ្ឋា​ភិបា​លស្របច្បាប់ដែល​បានប្រសូត្រចេញពីការបោះឆ្នោត ដោយសេរីត្រឹមត្រូវយុត្តិ​ធម៌ និង​តម្លាភាពដែលមានសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយរក្សា និងការពារ​សន្តិភាពដែលរកបានដោយ លំបាក និងសមិទ្ធិផ​លដែលមាននាពេលបច្ចុប្បន្ន ពង្រឹងកា​រអនុវត្តវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ និងការអនុវត្តគោល​នយោបាយភូមិ​ឃុំមានសុវត្ថិភាពពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។

លោកបញ្ជាក់បន្ថែមថា សូមឲ្យមេបញ្ជាការមេបញ្ជា​ការរង និងពលទាហានដែលត្រូវទៅប​ម្រើការ​នៅលើ​ក្រុងកោះរ៉ុងត្រូវចេះសហការសាមគ្គី ភាពផ្ទៃក្នុង និងសហការជា​មួយអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ក្នុងគោលដៅរួម ការពារជាតិ មាតុភូមិនឹង ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យស្ថេរភាព នៅក្នុង​មូលដ្ឋាន ប្រព្រឹត្តទៅប្រកប​ដោយភាពជោគជ័យ និងជាពិសេស​ឯកឧត្តមបានលើកឡើងថា ត្រូវចៀស​ឲ្យឆ្ងាយអំពីការប្រើប្រាស់ ចែកចាយគ្រឿងញៀននៅក្នុងអង្គភាព ជាដាច់ខាត ព្រោះគ្រឿង​ញៀនធ្វើឱ្យ អាប់ឱនដល់សង្គម គ្រួសារនិងប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ចុះ​ពិនិត្យ​ការចាក់ដី ធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញ ជាប់របង​វិទ្យាល័យ ស្វាយរៀង តាមបណ្តោយផ្លូវជាតិលេខ១ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការ​នគរបាល ​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួត​ពិនិត្យ និងផ្សព្វផ្សា​យផែនការ ​ស្តីពី​ការចុះ​ធ្វើវេ​ទិកា​ផ្សព្វផ្សាយ​គោ​លនយោបា​យភូមិ​ ឃុំមានសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូស​ភា ត្រឡប់​ពីចូល​រួមកិច្ច​ប្រជុំប្រចំាឆ្នាំ​APPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាកា​រងារ ជាមួយភរិយាអតីតនាយ​ករដ្ឋមន្ត្រីជប៉ុន (រស្មីត្បូងឃ្មុំ)

វីដែអូ