ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋ​ទូតមីយ៉ា​ម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា នៅវិមា​នសន្តិភាព
Tue,10 September 2019 (Time 07:18 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 4នាក់)

រាជធានីភ្នំពេញ៖​នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា​ការងារជាមួយ​ឯក​ឧត្តម ធីត លីន អន (Thit Linn Ohn )ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា នៅវិមា​នសន្តិភាព។ 

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋ​ទូតមីយ៉ាន់ម៉ាប្រចាំនៅ​កម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំង​ជាឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថាសម្រាប់វត្ត​មានឯកឧត្តមនៅ​ក្នុងអាណត្តិ​នេះ និង​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនង​ជាមួយគ្នាជាយូរ​លង់ណាស់មក ហើយទំហំពាណិជ្ជកម្មរវាងប្រទេសយើង​ទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិន​ទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ ដូច្នេះសម្ដេចតេជោ សូមឲ្យមា​នការ​ជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើត​ទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ។

ជាមួយគ្នានោះដែរឯកឧត្តម  ធីត លីន អន បានសម្ដែងនូវការអរគុណ​ចំពោះសម្ដេចតេជោនាយក​រដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសំដែងការគួរសមនាពេលនេះ ហើយឯក​ឧត្តម​បានជម្រាប​ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមបានអញ្ជើញម​កដល់ប្រទេសកម្ពុជា​កាលពីថ្ងៃទី១០ ខែសីហា ២០១៩ ។ ឯកឧត្តមពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តម​ស​ន្យាថា នឹងខិតខំប្រឹងប្រែងបំពេញការ​ងារជាពិសេសលើទំនាក់ទំនង​រវាងប្រទេសទាំងពីរឲ្យកាន់​តែមានភាពល្អប្រសើរ។ 

ឯកឧត្តម នឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃ​ប្រទេ​សទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជា​ប្រជា​ជន និងប្រជាជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបា​ទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ ​នាំយកអំណោយមនុស្សធម៌ ​ជូនកុមា​រកំព្រារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍក្មេងកំព្រារ មនុស្ស​ចាស់ជរា និងជនពិការចំនួន៨៥នាក់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តស្វា​យវៀង បើកសិក្ខាសាលា ចំនួន២ថ្ងៃ ដោយមានអង្គភាពពាក់ព័ន្ធ ចូលរួមសរុប​ចំនួន២៦០នាក់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញ​ចូលរួមប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដើម្បីគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិរបស់រដ្ឋ​ ឲ្យបានគង់វង្សអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវសហការគ្នា ទប់ស្កាត់កុំឲ្យមានការកា​ប់ទន្ទ្រាន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មាន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយសា​រអប់រំអំពីបញ្ហា​គ្រឿង​ញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ (រស្មីត្បូងឃ្មុំ)

វីដែអូ