ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
ប្រជាព​លរដ្ឋចំនួន​៤គ្រួសារ រស់នៅ​ស្រុកឈូក ​ដែលត្រូវខ្យល់កន្ទ្រាក់ រលំផ្ទះអស់ទាំង​ស្រុង ទទួល​អំណោយពី ប្រធានកាក​បាទ​ក្រហមកម្ពុជា​ ខេត្ត​កំពត
Mon,22 April 2019 (Time 09:45 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 10នាក់)

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អ​ភិបាល ​នៃគណៈ​អភិបាល​ខេត្តកំពត និង​ជាប្រធានកិត្តិយសសា​ខាកាកបាទក្រហមខេត្តកំពត បានដឹកនាំ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាព​ជុំវិញខេត្ត អភិបាលស្រុក មេឃុំ ចុះសួរសុខទុក្ខ និង​ចែកអំណោយជូនដល់​ប្រជាពលរដ្ឋចំ​នួន​៤​គ្រួសារ ដែលរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ទ្រាក់​។​

សូមជំរាបដែរថា​៖ការចុះ​ចែកអំណោយនេះបានធ្វើឡើង​នាព្រឹកថ្ងៃទី២១ ​ខែមេសា ឆ្នាំ២០១៩ ​ស្ថិត​នៅឃុំតា​កែន ស្រុកឈូក ខេត្តកំពត ​​បន្ទាប់​ពីបញ្ចប់នៃ​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការនូវ​ស្ពាន​បេតុង​ ដែលជា​អំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​។

សូមបញ្ជាក់ដែរថា​៖អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន​៤គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន​អង្ករ១បាវស្មើ៣០គីឡូ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ី​វ១យួរ,ត្រីខ១យួរ,មី១កេស,តង់១,ក្រ​មា១,សារុង១ និងថវិកាចំនួន៨០ម៉ឺនរៀល ​សរុប ៣,២០០,០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ