ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តដឹកដី បើកបុកកិនពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង
Mon,22 April 2019 (Time 07:58 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 22នាក់)

ខេត្តតាកែវ៖ក្មេងស្រីអាយុ១៩ឆ្នាំម្នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ជិះវ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ត្រូវរថយន្តដឹកដីបើកបុកកិនពីលើ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ែល សម្ភស្ស អាយុ១៩ឆ្នាំ រស់នៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បើកម៉ូតូម៉ាកស្កុបពី ព័ណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1 HI 5216 ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបានបើកវ៉ាជែងម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរស្របទិសគ្នា ក៏ទាក់ដៃចង្កូតបណ្តាលឲ្យដួល គាប់ជួនពេលនោះមានរថយន្តដឹកដីដែលកំពុងបើកបរស្របទិសគ្នាដែរនោះ បានកិនជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។

ក្រោយកើតហេតុកម្លាំងជំនាញនៃអធិការនគរបាលស្រុកបាទីបានចុះដល់វាស់វែងធ្វើកំណត់ហេតុ និងដកហូតវត្ថុតាងម៉ូតូជនរងគ្រោះនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចប្រគលជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បើកម៉ូតូបត់ខ្វះកាប្រុងប្រយត្ន័ ម៉ូតូពីគ្រឿងទាក់ដៃចង្គូតគ្នា ខ្ទាតចូលរថយន្ត បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ លង់ទឹកស្លាប់អាណោចអាធ័ម បន្ទាប់ពីចុះងូតទឹកលេងនៅក្រោយផ្ទះ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបរទេស​២​នាក់ ដែលជាប់ពាក់ពន្ឋ័ករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន នៅក្នុងផ្ទះ​សំណាក់ ហ្គា ស៊ី ​ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្របួចបានចោរឆក់ទូរសព្ទ័ដៃ ចំនួន៣នាក់ នៅភូមិសាមគ្គីមានជ័យ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង​សញ្ញាបត្រ មធ្យម​សិក្សាទុតិយភូមិ (រស្មីត្បូងឃ្មុំ)

វីដែអូ