ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Tue,23 April 2019 (Time 12:34 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 12នាក់)

ខេត្តកណ្តាល:ជនសង្ស័យចំនួន០៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងម្នាក់ទៀតដែលកំពុងរត់គេចខ្លួនកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់។

ករណីខាងលើនេះបានកើតឡើងនាវេលាម៉ោង២២ ថ្ងៃទី២២ ខែមេសា​​​​​​​​ ឆ្នាំ២០១៩ នៅចំណុច​​ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន​ ០៤នាក់រួមមាន:
ទី១-ឈ្មោះ​ កែវ​ សានិតតារា​ ហៅនិត​ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ​ កម្មករសំណង់​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ព្រែកតាកូវ​​​ ឃុំព្រែកតាកូវ​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន)។
ទី២-ឈ្មោះ​ ធន់​ បូរិទ្ធ​ ភេទប្រុស​ អាយុ​ប្រហែល​២០ឆ្នាំ​ មុខរបរ​ កម្មករសំណង់​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់​ខ្លួន)​។
ទី៣-ឈ្មោះ​ ថុន​ ឈុនលី​​ ​ ភេទប្រុស​ អាយុ​ប្រហែល​១៧ឆ្នាំ​ មុខរបរ​ កម្មករសំណង់​​​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិព្រែកតាកូវ​​ ឃុំព្រែកតាកូវ​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់​ខ្លួន)​ ។
ទី៤-ឈ្មោះ​ ព្រិល​ តូច ភេទប្រុស​ អាយុ​ប្រហែល​ ៣០ឆ្នាំ​ មុខរបរ​ កសិករ​​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិព្រែកល្វា​ ឃុំព្រែកតាកូវ​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (គេចខ្លួន)​ ។

វត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន​០២កញ្ចប់​តូច​ (ទម្ងន់សរុប​ 0.11g),ម៉ូតូម៉ាកsmash Revo សេរី​2009 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AH 3948 ចំនួន​០១គ្រឿង​,ទូរស័ព្ទចំនួន ០៤គ្រឿង​ ម៉ាក​ NOKIA ពណ៌ខៀ​វ ០១គ្រឿង​ ម៉ាក​សាមសុង​ អេស២​ ពណ៌ស​ ០១គ្រឿង ម៉ាកអាយហ្វូនស៉ិចផ្លឹស​ ពណ៌ស​ ០១គ្រឿង និងម៉ាកoppo ពណ៌ខ្មៅ​០១គ្រឿង ។​

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ​ បាន​ចេញល្បាតនៅក្នុងភូមិសាស្រ្ត ហេីយក៏ឃេីញជនស្ស័យទាំង០៣នាក់ កំពុងអង្គុយក្រោមដេីមត្នោតក្នុងភូមិ​ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលក៏ហៅធ្វេីការឆែកឆេរ​ ហេីយរកឃេីញថ្នាំញៀន០២កញ្ចប់តូចនៅក្នុងហោប៉ាវខោរបស់ឈ្មោះ​ កែវ​ សានិតតារា​ បន្ទាប់មកសមត្ថកិច្ចនគរបាល​បានបញ្ជូនជនសង្ស័យទាំង០៣នាក់ ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល​ ដើម្បីបន្តអនុវត្តតាមនីតិវិធី​។

សមត្ថកិច្ចបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការសាកសួរឈ្មោះ កែវ​ សានិតតារា​ បានឆ្លេីយសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ​ ព្រិល​ តូច​ នៅភូមិព្រែកល្វា​ ឃុំព្រែកតាកូវ​ តម្លៃ​២០០០០រៀល​ ដេីម្បីយកមកប្រេីប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ