ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ជិះម៉ូតូក្នុងល្បឿនលឿន រួចជ្រុលចង្កូត ទៅបុករថយន្តក្រុងដែល បើកបរទិសដៅផ្ទុយគ្នាបណ្ដាលអោយស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់ នៅនឹងកន្លែងកើតហេតុ
Sat,07 December 2019 (Time 03:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 472នាក់)

ខេកណ្តាល ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង យ៉ាងហោចណាស់មានជនរងគ្រោះ ០៣នាក់បានបាត់បង់ជីវិត ដោយសារជិះម៉ូតូក្នុងល្បឿនលឿន ខ្វះភាពប្រុងប្រយ័ត្ន រួចជ្រុលចង្កូតទៅបុករថយន្តក្រុង។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃសុក្រ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកHYUDAI ពណ៌ខៀវប្រភេទប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ស្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណដែលមានទិសពី អ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៍ខ្មៅប្រភេទស្រីពាក់ផ្លាកលេខ ភ្នំពេញ1FZ-2335 បើកបរដោយឈ្មោះង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ រួមដំណើរចំនួន០២នាក់មានឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលធ្វើដំណើរមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់នៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងហើយ ប្រគល់(សព)ឱ្យគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកវត្ថុតាងរថយន្ត និង មូតូ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមិតិវិធី ។

វីដែអូ