ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
ទីតាំ​ងល​ក់កន្ទុយ​លេខចំនួន​៤កន្លែង នៅខេត្តបាត់​ដំបង​ត្រូវបាន​​កម្លាំង​នគរ​បាល ចុះ​ប្រតិ​បត្តិ​ការណ៍​បង្រ្កាប
Sun,30 September 2018 (Time 11:57 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 188នាក់)

ខេត្ត​បាត់ដំបង៖កាលពី​​វេលាម៉ោង១៥​ ថ្ងៃទី២៩ ​ខែកញ្ញា​ ឆ្នាំ២០១៨ម្សិលមិញនេះ​ ក​ម្លាំង​ក្រុម​អន្តរា​គមន៍​បង្ការ ​បង្ក្រាប​នៃស្នងការ​ដ្ឋាននគរ​បាលខេត្ត​បាត់ដំបង បាន​ចុះ​ប្រតិបត្តិការណ៍​បង្រ្កាប​ទីតាំង​ល្បែងស៊ី​សង លក់​កន្ទុយលេ​ខចំនួន​៤កន្លែង នៅ​ក្នុងស្រុកសំឡូត ​ខេត្តបាត់ដំបង។

​លោក ឈឿង គឹម​សុង នា​យការិយា​ល័យព្រហ្មទណ្ឌក​ម្រិតស្រាល ​និង​ជាប្រធា​នក្រុមអន្តរាគ​មន៍បង្ការ បង្ក្រាបនៃ​ស្នង​ការដ្ឋានន​គរបាលខេត្ត​បាត់ដំបង ​បានឲ្យដឹងថា៖ក្រុមអន្តរាគម​ន៍បង្ការ បង្ក្រាប បានចុះ​ប្រត្តិបត្តិ​ការបង្ក្រាប​ករ​ណីល្បែងស៊ី​សង ល​ក់កន្ទុយលេខ បា​នចំនួន៤​គោលដៅ​ផ្សេងគ្នារួមមាន​៖
គោល​ដៅទី​១៖​នៅចំណុចផ្សារសុង ស្ថិតក្នុងភូ​មិ សុង១ ឃុំសុង​ ស្រុកសំឡូត។
ដោយ​ឃាត់​បាន​មនុស្សម្នា​ក់ឈ្មោះ ​មាស​ យិន ភេទប្រុស​ អាយុ៣៣ឆ្នាំ។
គោល​ដៅ​ទី២៖នៅចំណុច​ផ្សារតាសាញ ស្ថិតក្នុ​ងភូមិ​ទទឹ​ម ឃុំតាសាញ ស្រុ​កសំឡូត ឃាត់ខ្លួន​បានមនុស្ស​ម្នាក់​ឈ្មោះ ជុំ សាបាន ភេទប្រុស​អាយុ៥៥ឆ្នាំ​។
​គោលដៅទី៣៖​​នៅចំណុចផ្សារអក្ស​រតេ ស្ថិតក្នុងភូ​មិព្រៃនំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ឃាត់​ខ្លួន​បាន​មនុ​ស្សម្នាក់ឈ្មោះ គ្រី សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ, និងគោលដៅទី៤៖ នៅចំណុ​ចភូមិកំ​ពង់​ល្ពៅ ឃុំកំពង់​ល្ពៅ ស្រុកសំឡូ​ត ឃាត់ខ្លួនបានម​នុស្សម្នាក់​ឈ្មោះ ​ងឿន រីណា ភេទស្រី អាយុ២​៧ឆ្នាំ។​បើតា​មលោក ឈឿង គឹមសុង បន្តថា​៖ក្រោយពីបង្គ្រាប​ស​មត្ថកិច្ច​​រឹបអូ​សវត្ថុតា​ង មួយ​ចំនួន​រួម​មាន៖ទូ​រស័ព្ទដៃម៉ាក​សាំស៊ុង ចំនួន២គ្រឿង,ម៉ាស៊ី​នគិតលេ​ខចំនួន​៥គ្រឿងា ប៊ិច​សរសេរចំនួ​ន៧​ដើម​ ក្រ​ដាស់​ដានចំ​នួន២សន្លឹក​,​សៀ​វភៅ​កត់លេ​​ខឆ្នោ​តចំនួន៧​ក្បាល ​ទឹកលុបចំនួ​ន៤ដើម​ ប្រាក់​ខ្មែរចំនួ​ន៨៧​៣,៥០០រៀល។​បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវ​បានក្រុមអន្តរាគ​មន៍បង្ការ ​បង្ក្រាប បានប្រគល់ឲ្យទៅ​ការិយា​ល័យជំនាញ ដើម្បីចាត់​ការតា​មនីតិវិធីរួចហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ