ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
សម្តេចតេជោ: កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ
Sat,29 September 2018 (Time 12:06 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 173នាក់)

អាមេរិក៖កម្ពុជាគ្រោងធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។

សម្តេចតេជោក៏បានបញ្ជាក់ថា:សម្តេច ស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ ហើយនាយករដ្ឋមន្រ្តីប៊ុលហ្ការី ក៏បានឯកភាពគ្នាចំពោះសំណើររបស់សម្តេចតេជោផងដែរនិងបានចាត់ទុកថា វាជាឱកាសឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងដែរ។

បើតាម page facebook របស់សម្តេចបានបញ្ជាក់ថា:
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។

ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។

ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលសម្តេចនឹងបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ