ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សម្តេចតេជោ: កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ
Sat,29 September 2018 (Time 12:03 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 374នាក់)

អាមេរិក៖កម្ពុជាគ្រោងធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។

សម្តេចតេជោក៏បានបញ្ជាក់ថា:សម្តេច ស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ ហើយនាយករដ្ឋមន្រ្តីប៊ុលហ្ការី ក៏បានឯកភាពគ្នាចំពោះសំណើររបស់សម្តេចតេជោផងដែរនិងបានចាត់ទុកថា វាជាឱកាសឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងដែរ។

បើតាម page facebook របស់សម្តេចបានបញ្ជាក់ថា:
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។

ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។

ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលសម្តេចនឹងបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកបើក​បររថយន្តម្នាក់ បានរងរបួសធ្ងន់ ដោយរថភ្លើង ​បុករថយន្តដឹកដី បណ្តាលឱ្យរថយន្តក្រឡាប់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌ ​មិនទាន់ផ្ទុះ ចំនួន៤គ្រាប់នៅស្រុក​ភ្នំព្រឹក (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរូបនីយកម្មសំណង់ និ​ងសុរិយោ​ដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ពិនិត្យ​ឈ្មោះ និងផ្ទៀង​ផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈ​ពេល១៥ថ្ងៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកា​សផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យកា​រអមសាលាដំបូង​ ខេត្តស្វាយរៀង (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

វគ្គផ្សព្វផ្សាយ ស្ដីពីច្បាប់សំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យ​ឯកជនក្នុង​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

វីដែអូ