ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
លោក ងិន ងិនដា ជួបសំណេះសំណាលជាមួយព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ពុទ្ធបរិស័ទនា​ឱកាស​នៃ​ពិធីវេនកាន់បិណ្ឌទី១
Wed,26 September 2018 (Time 11:14 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 161នាក់)

ខេត្តកែប៖កា​លពីព្រឹកថ្ងៃ​អង្គារ​ ​១រោច ខែភទ្រ​បទ ឆ្នាំច ​សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹ​ងថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ២០១៨​ម្សិលមញនេះ លោក ងិន ងិនដា ​អភិបាលរង ​តំណា​ងដ៏ខ្ពង់​ខ្ពស់​លោក កែន សត្ថា អភិបា​ល​នៃគណៈ​អភិបាលខេត្តកែប​ បានអញ្ជើញ​ជួប​សំណេះសំ​ណាល​ជាមួយ​ព្រះសង្ឃ និង​ថ្នាក់​ដឹកនាំ​មន្ត្រីរា​ជការ ពុទ្ធបរិ​ស័ទនាឱ​កាស​នៃ​ពិធី​វេនកា​ន់បិណ្ឌទី១ ​នៅវត្តចរិយាវង្ស ស្ថិត​ក្នុងភូមិអូរ​ក្រសារ ​សង្កាត់អូរ​ក្រសារ ក្រុង-ខេត្តកែប​។

ថ្លែង​នៅ​ក្នុង​ឱកាសនោះដែរលោក ងិន ងិនដា បាន​ចា​ត់ទុ​កវិស័​យ​ពុទ្ធចក្រពិត​ជា​មានតួ​នាទីយ៉ាង​សំខាន់ ក្នុងសង្គមជាតិ​ផង​ដែរ ព្រោះថាព្រះពុទ្ធសាសនា ក្រៅ​ពីការ​អប់រំប្រៀន​ប្រដៅ​ឱ្យមនុស្ស​ស្គាល់បុ​ណ្យនិង​បាប​ក៏បាន​រួមចំណែ​កលើការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​និងកិច្ច​ការសង្គម​ទៀតផង។​

លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា​៖ ដោយមើ​លឃើញ​ពីសារៈសំ​ខាន់នៃវិស័​យពុទ្ធចក្រនេះ​ហើយទើប ត្រូវ​បា​នព្រះរា​ជាណាច​ក្រកម្ពុជា​យើងបាន​ជ្រោងលើក​កម្ពស់ចាត់ចូ​លក្នុងរដ្ឋធម្មនុ​ញ្ញជាតិសាស​នាព្រះពុទ្ធជា​សាសនារបស់​រដ្ឋជារៀងរហូត​មក។លោកអភិបាល​រងខេត្តក៏បាន​ចាត់ទុកពិធីកាន់​បិណ្ឌនាពេលនេះ​ ពិតជា​បាននាំ​មកនូវពិ​ធីដ៏សំ​ខាន់ ហើ​យក៏បាន​នាំមកនូវគ្រឿ​ងឧបភោគប​រិភោគ​ទេយ្យវត្ថុរួម​និងបច្ច័យជាថវិកាមួយចំនួន ដើម្បី​ផ្គត់​ផ្គង់ជីវ​ភាពព្រះសង្ឃ​គង់ចាំព្រះវស្សានិ​ងការបំពេញកុសល​ផលបុណ្យឧទ្ទិសជូនដ​ល់បុព្វការីជន​ដែលបាន​ចែកឋានទៅ​កាន់បរលោក​ដែលពិធីនេះធ្វើ​ឡើងទៅតាមប្រ​ពៃណីកាន់បិណ្ឌនៃ​ព្រះពុទ្ធ​សាស​នាយើ​ងក្ដី។

​ពិធីនេះ​ក៏ជាចំ​ណែកមួយ​នាំមកនូ​វបច្ច័យមួយ​ចំណែកដើម្បី​កសាងនូវហេដ្ឋារ​ចនាសម្ព័ន្ធក្នុង​ទីអា​រាមវត្តឱ្យបានស័ក្តសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ