ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
យ៉ាងហោចណាស់ មនុស្ស២២នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដីនៅហ្វីលីពីន
Fri,21 September 2018 (Time 01:00 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 217នាក់)

ហ្វីលីពីន:បាក់ដីនៅប្រទេសហ្វីលីពីនគិតត្រឹមពាក់កណ្តាលយប់មិញនេះ ក្រុម​សង្គ្រោះ​ទាញយក​សាកសព​មនុស្សបានចំនួន២២​នាក់ ពីក្រោមគំនរដី ខណៈ​មនុស្ស០៩​នាក់ ដែល​នៅ​រស់រានមានជីវិត បន្ទាប់ពី​គ្រោះធម្មជាតិ​បាក់​ដី​នៅ​ទីក្រុង ណាហ្គា (Naga) ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​។

នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨នេះ​។​​

ប្រភពដដែរបន្តថា: ក្រុមសង្គ្រោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែល​កប់​នៅក្រោម​បំណាក់​ដី ដែល​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​ងMangkhut កាលពី​ចុង​សប្តាហ៍​មុន ដែល​បដែលបានផ្តាច់យកជីវិតមនុស្សចំនួន៨៨​នាក់ និង​បាត់​ខ្លួន​រាប់សិប​នាក់​ផងដែរ​។

អាជ្ញាធរហ្វីលីពីនបានឲ្យដឹងដែរថា:គ្រោះរអិលបាក់ដីនេះបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយសារតែ​ការធ្លាក់​ភ្លៀង​ខ្លាំង​ឥតឈប់ឈរ​ដែល​បាន​សង្កត់​ទៅលើផ្ទះ​សម្បែង​ជាង៥០​ខ្នង​។៕

ព័ត៌មានគួរចាប់អារម្មណ៍

បើកម៉ូតូបត់ខ្វះកាប្រុងប្រយត្ន័ ម៉ូតូពីគ្រឿងទាក់ដៃចង្គូតគ្នា ខ្ទាតចូលរថយន្ត បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ លង់ទឹកស្លាប់អាណោចអាធ័ម បន្ទាប់ពីចុះងូតទឹកលេងនៅក្រោយផ្ទះ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបរទេស​២​នាក់ ដែលជាប់ពាក់ពន្ឋ័ករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន នៅក្នុងផ្ទះ​សំណាក់ ហ្គា ស៊ី ​ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្របួចបានចោរឆក់ទូរសព្ទ័ដៃ ចំនួន៣នាក់ នៅភូមិសាមគ្គីមានជ័យ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង​សញ្ញាបត្រ មធ្យម​សិក្សាទុតិយភូមិ (រស្មីត្បូងឃ្មុំ)

វីដែអូ