ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
លោក ជាវ តាយ អភិបាលខេត្តកំពតថា ក្នុង​ពេលដ៏ខ្លី​ខាងមុខ​ខេត្តកំពត​នឹងក្លា​យជាខេ​ត្ត​ទេសចរណ៍ ដែល​មា​នភ្ញៀវ​មកទស្សនា​ច្រើនជា​ងគេ
Thu,30 August 2018 (Time 08:20 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 370នាក់)

ខេត្ត​កំពត​៖កាលពី​រសៀលថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ម្សិលមិញនេះ​ លោក ជាវ តាយ អភិបាល នៃគ​ណៈអភិបាលបាន ប្រគល់​កុំព្យូទ័រយួរដៃ​(Labtop) ចំនួន​៥៤គ្រឿង ជូនដល់​សមាជិកសមាជិកា គ​ណៈកម្មកា​រវាយ​តម្លៃ អង្គភា​ពផ្តល់សេវា​សាធារណៈ ថ្នាក់ខេត្ត ក្រុង ​ស្រុក និងស្ថានប័ន គោ​លដៅ​នៃការ​វាយ​តម្លៃ​និងទទួលស្គាល់អង្គភា​ពផ្តល់សេ​វាសាធារណៈ​គម្រូក្នុងវិស័យអប់រំ និងវិស័យ​សុខា​ភិបាល។

ក្នុងឱកាសនោះដែរ​លោក​អភិបាលខេត្តកំពត បាន​មានប្រសា​សន៍​ថា៖​ខេត្តកំពតក្នុ​ងពេល​ដ៏ខ្លីខាង​មុខនឹងក្លាយ​ជាខេត្ត​ទេសចរណ៍ ដែល​មានភ្ញៀវម​កទស្សនា​ច្រើនជាងគេ ក្នុង​ចំណោ​មខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​និងបណ្តាខេត្តទាំងអស់របស់កម្ពុជាយើង​។

ជាមួយគ្នានេះ លោ​កក៏បា​នលើកពីមូ​លហេតុដែ​លអា​ចធ្វើឲ្យ​ខេត្តកំពត​មានភ្ញៀវច្រើនជាងគេថា កំពតមាន​កន្លែងដើរ​លេងច្រើន សម្បូរ​បែប មានកំពង់​ផែទេស​ចរណ៍អន្តជាតិ ឆ្នេរកម្សាន្ត ​កំពតនៅជិតទីក្រុង អ្នកមក​លេងអាចសម្រាក ឬត្រឡប់ទៅវិញ ហើយផ្លូវថ្នល់នឹងងាយស្រួលធ្វើដំណើរ និងមានសោភ័ណភាពស្អាត និងចំ​ណុចល្អ​ជាច្រើនទៀត។

លោកអភិបាលខេត្តបញ្ជាក់ថា៖​ដើម្បីទាក់ទាញភ្ញៀវឲ្យបានច្រើន ក្នុងជំហា​នដំបូងនេះ លោកនិងដាំបង្គោ​លដាក់​អំពូលភ្លើងនៅក្នុងបណ្តាស្រុក​ទាំង៧របស់ខេត្ត​ចម្ងាយ១គីឡូ ហើយ​រាល់ផ្លូវលំឡើងទៅផ្លូវជាតិ ត្រូវចាក់​បេតុងចម្ងាយ​មួយរយម៉ែត្រគ្រប់ផ្លូវ ដើម្បីរក្សាសោ​ភ័ណភាពផ្លូវជា​តិ និងក្រុងកុំឲ្យមានធូរ​លីដី ហើយនឹងធ្វើជាបន្តបន្ទាប់បន្តិចម្តងៗ។

ទោះ​ជាយ៉ា​ងណាក៏​ដោយ​លោក ជាវ តាយ បានសំណូម​ពរយ៉ាងទទូច​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ មន្ទីរ អង្គ​ភាពជុំវិញ​ខេត្តទាំងអស់ រួមទាំងប្រជាពលរដ្ឋផង​ដែរ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីអភិ​វឌ្ឍខេត្ត​មួយនេះឲ្យប្រែ​មុខប្រែមា​ត់បានឆា​ប់រហ័ស ពិសេស​ត្រូវចូលរួមបង្កើនប្រសិទ្ធភាពការងារ និង​ការរក្សា​ឲ្យ​បាននូវបរិស្ថាន​អនាម័យស្អាត ទាំងក្នុងមូ​លដ្ឋានភូមិ ឃុំ ស្រុក ក្រុង រហូតដល់ខ្នង​ផ្ទះរបស់ប្រជាព​លរដ្ឋម្នាក់ៗ ព្រោះបុគ្គលម្នាក់មិនអាចធ្វើការងារនេះបានជោគជ័យនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ចុះ​ពិនិត្យ​ការចាក់ដី ធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញ ជាប់របង​វិទ្យាល័យ ស្វាយរៀង តាមបណ្តោយផ្លូវជាតិលេខ១ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការ​នគរបាល ​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួត​ពិនិត្យ និងផ្សព្វផ្សា​យផែនការ ​ស្តីពី​ការចុះ​ធ្វើវេ​ទិកា​ផ្សព្វផ្សាយ​គោ​លនយោបា​យភូមិ​ ឃុំមានសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូស​ភា ត្រឡប់​ពីចូល​រួមកិច្ច​ប្រជុំប្រចំាឆ្នាំ​APPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាកា​រងារ ជាមួយភរិយាអតីតនាយ​ករដ្ឋមន្ត្រីជប៉ុន (រស្មីត្បូងឃ្មុំ)

វីដែអូ