ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សម្តេចហ៊ុនសែនបញ្ជាឲ្យ​​បង្កើត​មជ្ឃមណ្ឌល ជួយ​​ដោះ​ស្រាយ​​និង​សង្គ្រោះ​ស្ត្រី​រង​ការ​រំ​លោភ​បំពាន
Tue,06 February 2018 (Time 10:53 AM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 602នាក់)

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅព្រឹក​ថ្ងៃ​នេះ ក្នុង​ពិធី​ប្រជុំ​បូក​​សរុប​លទ្ធផល​ការងារ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ​បាន​សម្រេច​បង្កើន​ថវិកា​ពី ២០០​លាន​រៀល ទៅ​ដល់ ៥០០​លាន​រៀល សម្រាប់​ចំណាយ​លើ​សេវា​ផ្លូវ​ច្បាប់​ដល់​​ស្ត្រី ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេងៗ។
សម្តេចហ៊ុន សែនក៏បាន​បញ្ជា​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បង្កើត​មជ្ឃ​មណ្ឌលជួយដោះស្រាយ និងសង្គ្រោះ​​ជន​រង​គ្រោះដោយ​អំពើរំលោភបំពាន និង​​ហិង្សា នៅតាមមន្ទីពេទ្យទាំង​អស់ ខណៈសម្តេចបង្កើន​ថវិកា​ដល់​ជាង ​១២​​ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដោះ​ស្រាយ​សេវា​ផ្លូវ​ច្បាប់​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​​នោះ​​។
សម្តេចបញ្ជា​ឲ្យ​បង្កើត​កន្លែង​ជួយ​ដោះ​ស្រាយ​ និង​សង្គ្រោះ​ស្ត្រី​រង​ការ​រំលោភ​បំពាន​ផ្សេង​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ។សម្តេច​ជំរុញ​ទៅ​ក្រសួង​សុខាភិបាល ឲ្យ​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​កោសល​វិច្ច័យ​ករណី​រំលោភ​បំពាន​​លើ​ស្ត្រី ដើម្បី​ចៀស​វាង​បាត់​បង់​ភស្តុតាង៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ចុះ​ពិនិត្យ​ការចាក់ដី ធ្វើច្រាំងទន្លេវ៉ៃគោ និងទីតាំងចាក់ដីបំពេញ ជាប់របង​វិទ្យាល័យ ស្វាយរៀង តាមបណ្តោយផ្លូវជាតិលេខ១ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការ​នគរបាល ​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួត​ពិនិត្យ និងផ្សព្វផ្សា​យផែនការ ​ស្តីពី​ការចុះ​ធ្វើវេ​ទិកា​ផ្សព្វផ្សាយ​គោ​លនយោបា​យភូមិ​ ឃុំមានសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូស​ភា ត្រឡប់​ពីចូល​រួមកិច្ច​ប្រជុំប្រចំាឆ្នាំ​APPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាកា​រងារ ជាមួយភរិយាអតីតនាយ​ករដ្ឋមន្ត្រីជប៉ុន (រស្មីត្បូងឃ្មុំ)

វីដែអូ