ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
លោក ​ព្រុំ វិច ​ប្រធានការិ​យាល័យផ​លិកម្ម និង​ប​សុព្យាបាល សង្ស័យ​ត្រូវ​រូវ​គ្នា​ជាមួយ​ ឧកញ៉ា ទូច សៀ ក្នុងការ​នាំ​សត្វ​មាន់ ទា ​ជ្រូកគោ ក្របីពីប្រទេ​សក្រៅ មក​ចែកចាយ​ក្នុងខេត្ត​សៀមរាប
Mon,05 November 2018 (Time 01:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 155នាក់)

ខេត្ត​សៀមរាប​៖​បន្ទាប់ពីមានសេចក្តីរាយការណ៍ ​នឹង​បានធ្វើការចេញផ្សាយ រួចមកទាក់ទ​ងនឹងកា​រដឹក​ជញ្ជូន ​សត្វ ​មាន់ ទា ជ្រូកគោ ក្របី​ ពីប្រទេសជិត​ខាងដោយ​សេរី យ​កមកក្នុ​ងក្រុង​សៀមរាប ដោយ​មិនមានការត្រួតពិនិត្យ ​អោយបានច្បា​ស់លាស់នោះ បាន​បែកធ្លា​យរឿង ​លោក​ ព្រុំ វិច ប្រ​ធាន​ការិ​យាល័យ បានច្រាន​ចោល​ថា មិនមានទា​ក់ទងជាមួយ​លោ​កនោះទេ​ រាល់ការដឹកជញ្ជូន ចូលមកក្រុងសៀមរាប ហើយនឹងកុង​ស៊ី​ អត្តឃាតសត្វទាំងអស់ គឺមានអ្នក​មានអំណាច ម្នាក់ បាន​ដេញថ្ងៃ​យកអស់ហើយ ​លោកមិនបានទ​ទួលខុសត្រូវឡើយ អ្នកមាន ​អំណាចម្នាក់ គឺលោក ទូច សៀ ​ហើយបើចង់ដឹង ​ទាក់ទងនឹងការត្រួតពិ​និត្យ ទៅសួ​រ លោក ទូច​ សៀ អោយច្បាស់លាស់ទៅ ។

ប្រជាព​លរដ្ឋ​រស់នៅក្រុងសៀមរាប ​សម្តែងការព្រួយបារម្ភ នៅលើ​បញ្ហាសុ​ខភាពនិង​សុវត្តិភាពដោ​យសាតែគ្មាន​ការត្រួត​ពិនិត្យ របស់ជំនា​ញនោះទេ​ហើយបែ​រជា​មិនទទួលខុ​សត្រូវទៅវិញ លោក ព្រុំ វិច ​បានបញ្ជាក់ថា​៖រា​ល់សកម្មភាព​ប្រសិ​នបើ​​លោក ធ្វើអ្វីខុសប្រ​កតី គេ​ផ្តឹង​លោកទៅថ្នាក់លើ ដូច្នេះ​ហើយលោក មិនទទួលឡើយ​។

ប្រជាពលរដ្ឋ​បញ្ជាក់ថា៖សពថ្ងៃ​នេះគាត់ សង្កេតឃើញមានកុងស៊ី កាប់​គោ ជ្រូក នឹ​ងគ្រប់ទីកន្លែង នឹងការដឹ​កជញ្ជូន ជារៀងរា​ល់ថ្ងៃយ៉ាងអណាធិត្យយ ដោយ​មិនមាន​អនាម័យ យកមក​លក់​ចែកចាយគ្រប់ទីផ្សារ ដោយ​មិនមានអ្នកទ​ទួលខុសត្រូវ នេះហើយ​ដោយសា​ការគ្រប់គ្រ​ងរប​ស់លោក ទូច សៀ។

ភាព​មិនប្រ​កតីមិនទ​ទួលខុសត្រូវខា​ងលើត្រូវប្រជាព​លរដ្ឋ​និងមហា​ជ​នដាក់​ការសង្ស័យទៅ​លោក ព្រុំ វិច ប្រធានការិ​យាល័យផ​លិកម្មនិងប​សុព្យាបាលត្រូវ​រូវ​គ្នា​និង​ឧកញ៉ា ទូច សៀ ​ ក្នុងការនាំ​សត្វពីប្រទេ​សក្រៅយកមក​ចែកចាយក្នុងខេត្ត​សៀមរាបដើ​ម្បីប្រមូល​លុយចែកគ្នា​ដាក់ហោប៉ៅ​យកធ្វើ​មានធ្វើបាន​មិនខ្វល់អំពីសុ​ខភាពនិងសុវត្តិ​ភាពរបស់ប្រ​ពលរដ្ឋ​នោះឡើយ​។

ប្រ​ជាពលរដ្ធនិងមហាជន​ចាំមើលថាតើ​ឯកឧត្តម​ វេង សាខុន ​រដ្ឋ​មន្រ្តីក្រសួង​កសិ​កម្មរុក្ខាប្រមាញ់​និងនេសាទ បើដឹងរឿងមន្រ្តីគ្រាប់ល្ពៅ​ឃុប​ឃិតជាប្រព័ន្ធខាងលើនេះហើយ​តើ ឯក​ឧត្តម មានចំ​ណាត់ការចំពោះ​កូនចៅរប​ស់ខ្លួនដែរឬទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បិទយុទ្ធនាការឃោសនាបោះឆ្នោត ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ លោក​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន​សង្ឃឹមថា ឈ្នះឆ្នោតមួយ​រយភាគរយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសថ្លើមធំម្នាក់​ ខ្ចីម៉ូតូគេទៅបើកលុយសោះ បែកគំនិតយកទៅបញ្ចាំ យកលុយទៅលេងល្បែង ចាញ់អស់​ត្រូវអាវុធហត្ថឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីមាន​បោះបង្គោល​ចូល ក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដក​ចេញវិញ បន្ទាប់ពីមានប្រ​តិកម្មពីអាជ្ញាធរ​ខេត្តកំពត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែ​អនុវត្តកា​រងា​រ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាង​ទំនប់អូរច្រនៀង ​ក្នុងឃុំកំពង់ត្រា​ចខាងលិច ត្រូវបានអាជ្ញាធរ​ ស្រុកកំពង់ត្រាច រៀបចំគម្រោង​ស្តារឡើងវិញ (រស្មីត្បូងឃ្មុំ)

វីដែអូ