ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ
ឧត្តម​សេនី​យ​ឯក ហួត ឈាងអន កូន​ប្រសារ​ មេប​ញ្ជាការ​កងព​ល.​ង៧០ ត្រូវបាន​ប្រជាពល​រដ្ឋ ប្តឹង​ទៅតុ​លាការ​ខេត្ត ពីបទរំលោភកាន់​កាប់ដីគាត់
Thu,04 October 2018 (Time 09:00 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 255នាក់)

ខេត្តព្រះវិ​ហារ៖តាមសេចក្តីរាយការ​បាន​ឲ្យ​ដឹងថា​៖លោកឧត្តម​សេនីយឯក ហួត ឈាងអន ដែល​គេស្គាល់ថា​ជាកូន​ប្រសារ​ មេប​ញ្ជាការ​កងព​ល.​ង៧០ ត្រូវបាន​ប្រជា​ពល​រដ្ឋម្នាក់ ដាក់​ពាក្យបណ្តឹង​ទៅ​តុលា​ការខេត្ត ពី​បទ​រំលោភ​កាន់កា​ប់អច​លនទ្រព្យមួយក​ន្លែង ស្ថិត​នៅភូមិ​ត្រពាំង​ទឹមឃុំរម​ទម ស្រុករ​វៀង ​ខេត្តព្រះវិ​ហារ ដោយហឹង្សាកាលពីថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ​។

សូមជំរាប​ដែរថា​៖លោកឧត្តម​សេនីយឯក ​ហួត ឈាងអន មាន​អាយុ​៣៩​ឆ្នាំ ដែលមាន​អាសយដ្ឋា​នផ្ទះលេខ​៣៦​ផ្លូវ​លេខ៣១៥​ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុង​ពាក្យ​បណ្តឹងចុះ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោក ផាន់ វុទ្ធី អាយុ៣៤​ឆ្នាំ​មក​ពីខេត្តកំពត ជាម្ចាស់​ដីទំនាស់​និងជាដើ​មបណ្តឹង បា​នសុំឱ្យ​លោកព្រះ​រាជអាជ្ញាសា​លាដំបូ​ងខេត្ត​ព្រះវិហា​រជួយរកយុ​ត្តិធម៌និ​ងផ្តន្ទា​ទោស​ចុងចោ​ទផ​ងដែរ​។ពាក់ពន្ឋ័ករណី​ខាងលើនេះដែរ​បើតាមប្រភពព័ត៌មាន បានបង្ហើប​ឲ្យដឹងថា​៖ដី​ទំ​នា​ស់​ខាងលើ​សង្ស័យ​ជាប្រ​ភេទដី​សំបូររ៉ែ​មា​ស​ផង​ដែរ។

ជុំវិញរឿងរាវខាងលើនេះដែរអ្នកសា​រព័ត៌​មាន​យើង មិនអាច​សុំ​ការ​បកស្រា​យ​ណាមួយ​ពីលោ​កឧត្តម​សេនីយឯក ហួត ឈាងអន ដោយមិន​មាន​លេខ​ទូរសព្ទ័។តែទោះយ៉ាងនេះក្តី​អង្គភាពយើងខ្ញុំរងចាំការបំភ្លឺ ពីលោកឧត្តម​សេនីយឯក ហួត ឈាងអន រាល់ម៉ោងធ្វើការ៕​

ព័ត៌មានគួរចាប់អារម្មណ៍

បើកម៉ូតូបត់ខ្វះកាប្រុងប្រយត្ន័ ម៉ូតូពីគ្រឿងទាក់ដៃចង្គូតគ្នា ខ្ទាតចូលរថយន្ត បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ម្នាក់ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ លង់ទឹកស្លាប់អាណោចអាធ័ម បន្ទាប់ពីចុះងូតទឹកលេងនៅក្រោយផ្ទះ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនបរទេស​២​នាក់ ដែលជាប់ពាក់ពន្ឋ័ករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន នៅក្នុងផ្ទះ​សំណាក់ ហ្គា ស៊ី ​ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្របួចបានចោរឆក់ទូរសព្ទ័ដៃ ចំនួន៣នាក់ នៅភូមិសាមគ្គីមានជ័យ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង​សញ្ញាបត្រ មធ្យម​សិក្សាទុតិយភូមិ (រស្មីត្បូងឃ្មុំ)

វីដែអូ